ថយទៅព័ត៌មាន
ព័ត៌មានកីឡា10 កញ្ញា 2026, 3:10 PM8 views

សមត្ថកិច្ចបណ្ដេញជនជាតិថៃ ៦៥នាក់ចេញពីកម្ពុជាបន្ទាប់ពីអនុវត្តទោសចប់

សមត្ថកិច្ចបណ្ដេញជនជាតិថៃ ៦៥នាក់ចេញពីកម្ពុជាបន្ទាប់ពីអនុវត្តទោសចប់

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានបណ្ដេញជនជាតិថៃចំនួន ៦៥នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់។ ការបណ្តេញចេញនេះ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។


បើយោងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទីព្រឹក លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធធ្វើការប្រគល់ទទួល និងបណ្ដេញជនជាតិថៃ(ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់) ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ សរុបចំនួន ៦៥នាក់ ក្នុងនោះស្រី ២៨នាក់៕

Related News

ព័ត៌មានពាក់ព័ន្ធ