Man United បានទទួលការជំរុញខ្លាំងឡើង ក្នុងការចុះហត្ថលេខាលើ Nicolas Jackson

22-Jul-2025
64

Man United បានទទួលការជំរុញខ្លាំងឡើងក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Nicolas Jackson ខណៈដែលកីឡាករវ័យ ២៣ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបដិសេធការចាប់អារម្មណ៍ពីក្លឹបយក្សពីរនៅអឺរ៉ុបគឺ Napoli និង AC Milan ដែលនេះបានបង្ហាញពីគោលបំណងដ៏មុតមាំរបស់គាត់ ក្នុងការបន្តលេងនៅ Premier League។

Jackson ដែលបានចូលរួមជាមួយ Chelsea ពី Villarreal កាលពីមួយឆ្នាំមុន មានរដូវកាលដំបូងឡើងចុះ ប៉ុន្តែនៅតែអាចស៊ុតបញ្ចូលទីបាន ៣០គ្រាប់ ក្នុងការបង្ហាញខ្លួន ៨១ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។

ខ្សែប្រយុទ្ធសេណេហ្គាល់ បើកចំហចំពោះការផ្លាស់ប្តូរទៅកាន់ Old Trafford ហើយ United ក៏បានពិភាក្សាជាមួយតំណាងរបស់កីឡាកររួចហើយដែរ។ ទោះជាយ៉ាងណាក៏ដោយ Chelsea កំពុងទាមទារ ៨០លានផោន ហើយច្បាស់ណាស់ថា ពួកគេនឹងមិនបញ្ចុះតម្លៃនោះទេ។

ជាមួយនឹង United នៅតែបន្តស្វែងរកការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេនៅរដូវក្តៅនេះ Jackson អាចក្លាយជាគោលដៅសំខាន់មួយ ប៉ុន្តែលុះត្រាតែពួកគេបំពេញតាមតម្លៃ ៨០លានផោនរបស់ Chelsea៕

បញ្ចេញមតិ

អត្ថបទទាក់ទង