កីឡាករ Son Heung-min បង្ហាញការកោតសរសើរចំពោះ Carlos Vela

08-Aug-2025
30

ថ្មីៗនេះ កីឡាករ Son Heung-min ដែលជាកីឡាករថ្មីរបស់ក្លឹប LAFC បានបង្ហាញការកោតសរសើរចំពោះ Carlos Vela ដែលជាអតីតកីឡាករឆ្នើមរបស់ក្លឹប។

កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានលើកឡើងថា "ដោយស្មោះត្រង់ ខ្ញុំមិនទាន់ដល់កម្រិតរបស់គាត់នៅឡើយទេ។ Carlos គឺជាកីឡាករដ៏អស្ចារ្យ។ អ្វីដែលគាត់បានធ្វើសម្រាប់ក្រុមនេះ ធ្វើឲ្យគាត់ក្លាយជាវីរបុរសដ៏ពិតប្រាកដ។ នៅពេលដែលខ្ញុំត្រូវចាកចេញពីទីនេះ ខ្ញុំចង់ឲ្យមនុស្សនឹកចាំខ្ញុំក្នុងនាមជាមនុស្សម្នាក់ដែលបានលះបង់គ្រប់យ៉ាងសម្រាប់ក្លឹបនេះ"។

កីឡាករ Son Heung-min បានផ្លាស់ពី Tottenham Hotspur មកកាន់ LAFC ក្នុងតម្លៃខ្លួន ២៦,៥ លានដុល្លារ ដែលជាកំណត់ត្រាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ MLS៕

បញ្ចេញមតិ

អត្ថបទទាក់ទង