កីឡាករ Cristiano Ronaldo បានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្លិប Al Nassr ក្នុងការប្រកួតមិត្តភាពជាមួយក្រុមព័រទុយហ្គាល់ Rio Ave ដែលបានបញ្ចប់ទៅ ដោយ Al Nassr ឈ្នះ ៤-០។
Simakan ជាអ្នកបើកឆាករកគ្រាប់បាល់ដំបូងក្នុងនាទីទី ១៥ ឲ្យក្រុមអាស៊ី។ បន្ទាប់មក Ronaldo បានស៊ុតបានបីគ្រាប់ (hat-trick) ដោយគ្រាប់ទីមួយរបស់គេរកបាននៅនាទី ៤៤ គ្រាប់ទីពីរនៅនាទី ៦៣ ហើយបិទបញ្ចប់ដោយការស៊ុតបាល់ប៉េណាល់ទី ៥ នាទីក្រោយមក៕