ថយទៅព័ត៌មាន
ព័ត៌មានកីឡា28 មិថុនា 2024, 4:22 AM176 views

លោក Laporta ថា Neymar និង Messi ​អាច​មក Barcelona ​វិញ​បាន លុះត្រាតែមានករណីនេះកើតឡើង

លោក Laporta ថា Neymar និង Messi ​អាច​មក Barcelona ​វិញ​បាន  លុះត្រាតែមានករណីនេះកើតឡើង

​លោក Joan Laporta ​ប្រធាន​ក្លឹប Barcelona ​បាន​និយាយ​ថា​ចំពោះ Neymar ​និង Lionel Messi ​មាន​ឱកាស​ត្រលប់​មក​ទឹក​ដី Camp Nou ​បាន​វិញ ​លុះ​ត្រា​តែមានករណី Free Transfer ​ប៉ុណ្ណោះ។

​សម្រាប់ Neymar ​កំពុង​ត្រូវ​បាន​ក្លឹប PSG ​ចង់​លក់​ចេញ ប្រសិន​បើ​មាន​ក្លឹប​ណា​មួយ​ផ្ដល់​តម្លៃ​ឲផ្ដាច់​កុងត្រា​សមរម្យ។ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ Lionel Messi ​វិញ ​ដូច​ដែល​បាន​ឃើញ​ស្រាប់​នៅ​រដូវ​កាល​មុន រូបគេ​ហាក់​ធ្វើ​មិន​បាន​សូវ​បាន​ល្អ ហើយ​ទំនង​ជា​ចង់​ចាកចេញ​ពី​បារាំង​វិញ​ផង​ដែរ។ ​បើ​តាម​ឪពុក​របស់ Messi ​បាន​បញ្ជាក់​ថា​លោក​ក៏​សង្ឃឹម​ថ្ងៃ​ណា​មួយ ​កូន​ប្រុស​អាច​ត្រលប់​ទៅ​កន្លែង​ដែល​ធ្វើ​ឱ្យ​គេ​សប្បាយ​ចិត្តនឹងលេង។

ចំពោះ​រឿង​ខាង​លើ​នេះ លោក Laporta ​បាន​និយាយ​ដែរ​ថា​លោក​ពេញ​ចិត្ត​ក្នុង​ការ​ត្រលប់​មក​វិញ ​បើ​សិន​ជា​អាច​សម្រាប់​ខ្សែ​ប្រយុទ្ធ​កំពូល​ទាំង​ពីរ។ តែ​បើ​តាម​បច្ចុប្បន្ន​នេះ ​វា​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ​វិធី​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ​អាច​ត្រលប់​មក​វិញ​បាន នោះ​គឺ Free Transfer ​ប៉ុណ្ណោះ។ ​បច្ចុប្បន្ន ​ពួកគេ​នៅ​សល់​កុងត្រា​ជាមួយក្លឹប PSG ​ហើយ​ក្លឹប​អ្នក​មាន​បារាំង​នេះ ក៏​នឹង​មិន​ឱ្យ​ចាកចេញ​ដោយ​ស្រួល​ៗ​ឬ​តម្លៃ​ផ្ដាច់​កុងត្រា​ទាប​ដែរ៕

ប្រភព៖ ESPN FC

Related News

ព័ត៌មានពាក់ព័ន្ធ

សមត្ថកិច្ចបណ្ដេញជនជាតិថៃ ៦៥នាក់ចេញពីកម្ពុជាបន្ទាប់ពីអនុវត្តទោសចប់
ព័ត៌មានកីឡា10 កញ្ញា 2026, 3:10 PM

សមត្ថកិច្ចបណ្ដេញជនជាតិថៃ ៦៥នាក់ចេញពីកម្ពុជាបន្ទាប់ពីអនុវត្តទោសចប់

សមត្ថកិច្ចបណ្ដេញជនជាតិថៃ ៦៥នាក់ចេញពីកម្ពុជាបន្ទាប់ពីអនុវត្តទោសចប់

Aston Villa បានព្រមព្រៀងលើកិច្ចព្រមព្រៀងខ្ចីជើងយកខ្សែប្រយុទ្ធស្លាប Garnacho របស់ Chelsea
ព័ត៌មានកីឡា24 កក្កដា 2026, 12:53 PM

Aston Villa បានព្រមព្រៀងលើកិច្ចព្រមព្រៀងខ្ចីជើងយកខ្សែប្រយុទ្ធស្លាប Garnacho របស់ Chelsea

Garnacho

Arsenal ចង់ចុះហត្ថលេខា ខ្សែការពារ ២ រូប បន្ទាប់ពី William Saliba រងរបួស
ព័ត៌មានកីឡា23 កក្កដា 2026, 4:22 PM

Arsenal ចង់ចុះហត្ថលេខា ខ្សែការពារ ២ រូប បន្ទាប់ពី William Saliba រងរបួស

ការដោះដូរកីឡាករ

វិភាគការប្រកួត World Cup 2026 France Vs England
ព័ត៌មានកីឡា18 កក្កដា 2026, 12:26 PM

វិភាគការប្រកួត World Cup 2026 France Vs England

France Vs England

វិភាគការប្រកួត World Cup 2026 Argentina Vs Spain
ព័ត៌មានកីឡា16 កក្កដា 2026, 5:08 PM

វិភាគការប្រកួត World Cup 2026 Argentina Vs Spain

World Cup 2026 Argentina Vs Spain

ហេតុអ្វី បាន Poland មិនបានលេង 2026 World Cup?
ព័ត៌មានកីឡា15 កក្កដា 2026, 3:59 PM

ហេតុអ្វី បាន Poland មិនបានលេង 2026 World Cup?

Robert Lewandowski